
ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្រ្តរវាង ក្រុមហ៊ុន ដ្រេហ្គន លេន អ៉ិនវេសម៉ិន ឯ.ក និង សាលាអន្តរជាតិ ស៊ីងហ្គាពួរ (ខេមបូឌា) អុិនធើណេសិនណល អេឃើដឹមី ឯ.ក
ភ្នំពេញ៖ ក្រុមហ៊ុន ដ្រេហ្គន លេន អ៉ិនវេសម៉ិន ឯ.ក និង សាលាអន្តរជាតិ ស៊ីងហ្គាពួរ (ខេមបូឌា) អុិនធើណេសិនណល អេឃើដឹមី ឯ.ក (ហៅកាត់ SCIA) មានសេចក្តីសោមនស្សរីកយាយ ក្នុងការចុះហត្ថលេខា លើអនុស្សរណៈ យោគយល់ដៃគូយុទ្ធសាស្រ្ត ក្នុងបំណងដើម្បីពង្រីក វិសាលភាពអាជីវកម្ម ផលិតផល និងសេវាកម្មដ៏ល្អជូនទៅ អតិថិជន នៃក្រុមហ៊ុនដៃគូទាំងពីរ ។
ក្នុងការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រនេះ ភាគីទាំងពីរក៏កំពុងសហការរៀបចំ សន្និសីទភាពជាអ្នកដឹកនាំ របស់ស្ត្រីជាលើកដំបូង របស់សាលាអន្តរជាតិ SCIA នាថ្ងៃទី 25 ខែមីនា ឆ្នាំ 2023 ខាងមុខនេះ។
សន្នីសីទនេះទៀតសោត មានបំណងក្នុងការជុំរុញ និងផ្តល់ជាកម្លាំងទៅលើអ្នកដឹកនាំជាស្រ្តី នៅកម្ពុជា ក្នុងការដោះស្រាយបញ្ហានានាលើប្រធានបទផ្សេងៗដូចជា ការយកឈ្នះលើភាពភ័យខ្លាច ការគ្មានទំនុក ចិត្តលើខ្លួនឯង និងការអនុវត្តយុទ្ធសាស្ត្រឈានទៅរកការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ។
SCIA គឺជាសាលាអន្តរជាតិមួយក្នុងចំណោយសាលាអន្តរជាតិកំពូលទាំង 10 ក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ ជូនកម្មវិធីសិក្សាស្តង់ដាសិង្ហបុរី និងខេមប្រ៊ីជ រួមបញ្ចូលគ្នា និងការរៀបចំសិស្សានុសិស្សអោយត្រៀមខ្លួន រួចរាល់សម្រាប់នាពេលអនាគត។
ដើម្បីកសាងអ្នកដឹកនាំនៅកម្ពុជានាពេលអនាគត, SCIA មានការអប់រំកម្រិត K-12 ការកសាង សម្ថតភាព ការអនុវត្តផ្ទាល់ និងសិក្ខាសាលា ។ លើសពីនេះលោកគ្រូអ្នកគ្រូ សាស្រ្តចារ្យសុទ្ធ សឹងតែមានបទពិសោធន៍ស្តង់ដាសិង្ហបុរី ដែលបានធ្វើអោយ SCIA ក្លាយជាស្ថាប័នអប់រំឈាន មុខគេនៅកម្ពុជា។
“យើងសង្ឃឹមថា តាមរយៈកិច្ចសហការរបស់យើង យើងអាចកំណត់បន្ថែមទៀតនូវភាពជោគជ័យដ៏ អស្ចារ្យនៅក្នុងគោលដៅរបស់យើង។ យើងទន្ទឹងរង់ចាំភាពជាដៃគូប្រកប ដោយគុណភាព
ជាមួយគ្នានេះដែរ បុរី Dragon Land 598 ជាគម្រោងរស់នៅដ៏ប្រណិត និងដំបូងគេបំផុតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ដែលបែងចែក ការរស់នៅរវាងផ្លូវសួនលំហែបែបធម្មជាតិ និង ផ្លូវចរាចរណ៍ដែលធ្វើឲ្យ ការរស់នៅកាន់តែមាន ផាសុខភាព និងសុវត្ថិភាព ។ រចនាបទនៃវីឡា នីមួយៗ មានបំពាក់នូវគ្រឿងបរិក្ខាទំនើប មានជណ្តើរយន្តឯកជន អាងហែលទឹក បន្ទប់កម្សាន្តនានា ប្រព័ន្ធសូឡា និងចំណតយានយន្តធំទូលាយ មិនត្រឹមតែប៉ុណ្ណោះ គម្រោងដ៏ប្រណិតនេះ មានមុខងារផ្សារ ភ្ជាប់ទំនាក់ទំនង រវាងសមាជិកគ្រួសារជាមួយសហគមន៍ និងសមាជិកគ្រួសារជាមួយ ធម្មជាតិ ដែលមានដើមឈើជា ច្រើនផ្ដល់ម្លប់ត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល សួនបាញ់ទឹកដ៏ធំ កន្លែងហាត់ប្រាណ ក្លឹបនិងមជ្ឈមណ្ឌលកម្សាន្ត សួនកំសាន្តកុមារ និង កន្លែងវាយកូនហ្គោលផងដែរ ។
“យើងមានទំនុកចិត្តថាការចុះហត្ថលេខាជាដៃគូរយុទ្ធសាស្រ្តនេះ នេះនឹងនាំមកនូវអត្ថប្រយោជន៍ កាន់តែច្រើន ដល់ដៃគូអតិថិជននិងក្រុមគ្រួសាររបស់ពួកគេ។ ការអប់រំប្រកបដោយគុណភាពគឺ តែងតែស្ថិតនៅក្នុងបេះដូងរបស់ឪពុកម្តាយម្នាក់ៗ។ ដូចគ្នានេះដែរ គុណភាពនៃគេហដ្ឋាន ក៏ស្ថិតនៅក្នុងបេះដូងរបស់កុមារម្នាក់ៗជានិច្ចផងដែរ!”