វប្បធម៌ និងបេសកកម្ម

×

វប្បធម៌របស់ពួកយើង

វប្បធម៍របស់ក្រុមហ៊ុន

ចក្ខុវិស័យសាជីវកម្ម

បន្តបង្កើតការអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ខ្ពស់ និងបង្ហាញនូវទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង។

ការរួបរួមគ្នា

បង្កើតវីឡាដែល First-class, មានការច្នៃប្រឌិត, ពោរពេញដោយឧត្តមភាព និងការលះបង់អស់ពីសម្ថភាព។

ទស្សនៈអាជីវកម្ម

ពង្រឹងការអភិវឌ្ឍន៍ឧស្សាហកម្ម; បង្កើតស្តង់ដារសម្រាប់ទីក្រុង ក៏ដូចជាបង្កើតគុណតម្លៃសម្រាប់អតិថិជន។

ទស្សនៈអភិវឌ្ឍន៍

យើងប្តេជ្ញាបង្កើតបរិយាកាសរស់នៅដ៏ប្រណិត និងផាសុកភាពសម្រាប់អតិថិជនរបស់ពួកយើង។

បេសកកម្មរបស់ពួកយើង

បេសកកម្មអាជីវកម្ម

យើងប្តេជ្ញាបង្កើតគំនិតថ្មីៗ ដែលកម្ពុជាមិនធ្លាប់ឃើញពីមុនមក ជាមួយនឹងគំនិតរចនាបែបអន្តរជាតិ និងទំនើបដើម្បីបង្កើតគេហដ្ឋាន
​​​​​​​
ដែលពោរពេញដោយភាពទំនើប ស៊ីវិល័យសម្រាប់អតិជនទាំងអស់។

បង្កើតគុណតម្លៃរួមជាមួយម្ចាស់ភាគហ៊ុន

ការប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវបទប្បញ្ញត្តិច្បាប់ផ្សេងៗ និងច្បាប់ទីផ្សារមូលធន រក្សាក្រមសីលធម៌អាជីវកម្ម ការពង្រឹង ការការពារ និងការគ្រប់គ្រងហានិភ័យនិង ការផ្តល់ផលចំណេញដល់វិនិយោគិនតាមរយៈការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព។

រួមគ្នាបង្កើតបទពិសោធន៍ល្អៗជាមួយអតិថិជន

ជាមួយនឹងបេសកកម្មដើម្បី 'បង្កើតនូវគុណតម្លៃជាមួយអតិថិជនឱ្យបានយូរអង្វែង' ពួកយើងបានបង្កើតការគ្រប់គ្រងដែលមានគុណភាព និងអនុវត្តការងារទាំងអស់យ៉ាងតឹងរ៉ឹងស្របតាមតម្រូវដែលបានចែងមក។ យើងផ្តល់អាទិភាពយ៉ាងខ្ជាប់ខ្ជួននូវគុណភាពស្ថាបត្យកម្ម និងបទពិសោធន៍រស់នៅ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

ដើម្បីសម្រេចបាននូវទំនាក់ទំនង symbiotic ជាមួយបរិស្ថាន

Dragon Land Group ប្រកាន់ខ្ជាប់នូវគោលនយោបាយយុទ្ធសាស្ត្រ "វិធានការសម្របខ្លួនតាមលក្ខខណ្ឌក្នុងស្រុក"។ នៅក្នុងប្រតិបត្តិការទីក្រុង គោរពយ៉ាងពេញលេញនូវមុខងារទីក្រុង បរិស្ថានអេកូឡូស៊ី និងគំនិតមនុស្សធម៌ ហើយបន្តការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនានៃស្ថាបត្យកម្មជាមួយមនុស្ស ទីក្រុង និងធម្មជាតិ។

ឈានទៅមុខជាសមូហភាពជាមួយនិយោជិត

Dragon Land នឹងបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខុមាលភាពរបស់ខ្លួន យកចិត្តទុកដាក់ដល់បុគ្គលិកក្នុងជីវិតប្រចាំថ្ងៃ លើកទឹកចិត្តបុគ្គលិកប្រកបដោយស្មារតី បង្កើនភាពស្អិតរមួតដល់បុគ្គលិកទាំងអស់ និងការពារយ៉ាងសកម្មនូវសិទ្ធិ និងផលប្រយោជន៍របស់បុគ្គលិកគ្រប់រូប។ នាពេលបច្ចុប្បន្ននេះ Dragon Land Group កំពុងបណ្តុះបុគ្គលិកនៅកម្ពុជាកាន់តែច្រើន និងលើកកម្ពស់ការងាររបស់ពួកគេ។