ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្រ្តរវាងបុរី Dragon Land 598 និង CBRE Cambodia

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្រ្តរវាងបុរី Dragon Land 598 និង CBRE Cambodia

ភ្នំពេញ៖ កាលពីថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2023 កន្លងទៅនេះ ក្រុមហ៊ុន ដ្រេហ្គន លេន អិនវេសម៉ិន ឯ.ក បានប្រារព្ធ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្ត្ររវាង បុរី Dragon Land 598 និង CBRE Cambodia គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់នេះផងដែរ គឺដើម្បីពង្រីកវិសាលភាពរួមផលិតផល សេវាកម្ម និងកិច្ចសហប្រត្តិការរវាង បុរី Dragon Land 598 និង CBRE Cambodia។

មួយវិញទៀតសោត កិច្ចប្រតិបត្តិការយោគយល់នេះក៏ក្នុងបំណង ដើម្បីអភិវឌ្ឍន៍ការរស់នៅ និងគ្រប់គ្រងប្រកបទៅដោយស្តង់ដាររស់នៅខ្ពស់បែបស៊ីវីល័យ និងទាន់សម័យបំផុតក្នុងប្រទេសកម្ពុជា។

គម្រោង បុរី Dragon Land 598 ជាសហគមន៍រស់នៅដ៏ឥតខ្ចោះដែលមានវីឡាប្រណិតចំនួន 69 វីឡា និង សបហោស៍ចំនួន 22 និងការចាប់ផ្តើមនូវគម្រោងថ្មី ដែលជាគម្រោងទី2 ក្នុងការវិនិយោគនៅលើអគារស្នាក់នៅ ខុនដូ​ (Condo) ចំនួន5អគារ អគារការិយាល័យ (Office Tower) អគារ និងផ្សារទំនើបមួយផងដែរ។

ហើយសម្រាប់គម្រោងទី2នេះ គឺត្រូវបានរចនាឡើងដោយស្ថាបត្យករសឹង្ហបុរី និងសិ្ថតផ្ទាល់នៅលើផ្លូវ 598 CBRE Cambodia នឹងក្លាយជាដៃគូខាងទីប្រឹក្សាលើការគ្រប់គ្រងអចលនទ្រព្យសម្រាប់ក្រុមហ៊ុន ដ្រេហ្គន លេន អ៊ិនវេសម៉ិន ឯ.ក មិនត្រឹមតែប៉ុណ្ណោះ ការសហការនេះនឹងធ្វើអោយអតិថិជនមាននូវចិត្តទុកដាក់ខ្ពស់ពីការទិញនូវអចអចលនទ្រព្យផ្សេងៗ ជាពិសេសក្រោមការឈ្វេងយល់ពីសេវាកម្មអចលនទ្រព្យបែបអន្តរជាតិ និងការប្រឹក្សាដ៏ជំនាញ។